​ក្ដៅៗ! វិសាខា និងលោក​ Gérard Jones ព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយគ្នាហើយ

ក្លិបបាល់ទាត់វិសាខា នៅមុននេះបានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការព្រមព្រៀងបញ្ចប់កិច្ចសន្យា ជាមួយលោកគ្រូ Gérard Jones ។ តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករទាំងអស់ សូមអរគុណលោក Gérard Jones សម្រាប់ការខិតខំប្រឹងប្រែងរួមចំណែកដឹកនាំក្រុមនាពេលកន្លងមក និងសូមជូនពរលោក ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងការងារនាថ្ងៃអនាគត។

ដំណឹងចែកផ្លូវគ្នារវាងវិសាខា និងលោកគ្រូ Gérard Jones ស្របពេលលេចឮព័ត៌មានជាច្រើនថា វិសាខា អាចនឹងចចារយកលោក Pep Muñoz អតីត​គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀងមកដឹកនាំ ខណៈគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះកំពង់ទំនេរស្រាប់ ក្រោយបែកផ្លូវជាមួយក្លិបចិន Shenzhen Peng City កាលពីពេលថ្មីៗនេះ៕

Written by 

Related posts

Leave a Comment