ត្រាំ អស់អំនួតក្រោយភ្លើងសមរភូមិនៅអ៊ុយក្រែន មិនព្រមរលត់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា ការដោះស្រាយវិបត្តិអ៊ុយក្រែន អាចជាកិច្ចការដ៏លំបាកជាងការដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅហ្គាហ្សាស្រ្ទីប។

លោក បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តីកាណាដា Mark Carney អំឡុងធ្វើទស្សនកិច្ចនៅកាណាដាថា ខ្ញុំធ្លាប់គិតថាសមរភូមិនៅអ៊ុយក្រែនងាយស្រួលក្នុងការដោះស្រាយ ប៉ុន្តែវាផ្ទុយ ហើយប្រហែលជាពិបាកជាងមជ្ឈិមបូព៌ា។

ទន្ទឹមនោះ លោក បានលើកឡើងថា សមរភូមិអ៊ុយក្រែន បែរជាពិបាកសម្រាប់លោក ទាំងដែលលោក និងលោកពូទីន មានទំនាក់ទំនងល្អនឹងគ្នា។ លោក ក៏បានសម្ដែងការខកចិត្តដែលមិនទាន់អាចបញ្ចប់ជម្លោះនេះបានតាមការសន្យា។

គួរបញ្ជាក់ថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយតាំងពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន ខណៈកន្លងមកក៏ធ្លាប់មានកិច្ចប្រជុំ និងចរចាសន្តិភាពដែរ ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់សម្រាប់លក្ខខណ្ឌរវាងភាគីទាំង ២ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment