ក្រោយការផ្សព្វផ្សាយពីទីតាំងប្រាសាទបាលិលេយ្យ នៅក្នុងអតីតរាជធានីអង្គរធំពីទស្សនីយភាពបៃតងក្នុងរដូវវស្សា មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍មកទស្សនា និងថតរូបអនុស្សាវរីយ៍ជាប់ឥតដាច់ពីមួយថ្ងៃទៅមួយថ្ងៃ។
ចំពោះសាធារណជន ដែលមិនទាន់បានមក សូមអញ្ចើញមកទស្សនាដោយផ្ទាល់ភ្នែកនូវស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាង្គប្រាសាទខ្មែរ ដែលមានក្បាច់និងចម្លាក់យ៉ាងប្រណិត។ លើសពីនេះ នៅផ្នែកខ្លះនៃចម្លាក់ទាំងនោះបូកផ្សំជាមួយធម្មជាតិបង្កើតជាពណ៌បៃតងចេញជាទស្សនីយភាពមួយកាន់តែស្រស់ស្អាត និងទាក់ទាញមានតែនៅក្នុងរដូវវស្សា។
សូមទេសចរជាតិ-អន្តរជាតិ កុំបីខកខានមកទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាល និងខ្លឹមសារជាប្រវត្តិសាស្ត្រនៃសិល្បៈខ្មែរនៅក្នុងរមណីយដ្ឋានអង្គរ៕





