សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាចំនួន ២១.៧ ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ក្នុងអំឡុងពេល ២ ឆ្នាំ នៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។

យោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការវាយលុកដីនៅតំបន់ហ្គាហ្សា បានធ្វើឱ្យមនុស្សជាង ៦៧,០០០ នាក់ស្លាប់ និងជិត ១៧០,០០០ នាក់រងរបួស។
កាលពីខែមុន គណៈកម្មការអង្គការសហប្រជាជាតិ បានពណ៌នាសកម្មភាពរបស់ក្រុងហ្សេរុយសាឡឹមខាងលិចថាជាអំពើប្រល័យពូជសាសន៍។
របាយការណ៍ បានបញ្ជាក់ថា រួមជាមួយនឹងការបន្ថែម ៩.៦៥ ទៅ ១២.០៧ពាន់លានដុល្លារ ដែលចំណាយដោយមន្ទីរបញ្ចកោណលើប្រតិបត្តិការយោធាក្នុងការជួយដល់អ៊ីស្រាអែល ប្រទេសយេម៉ែន និងកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ា ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះហ្គាហ្សាមានចំនួនចន្លោះពី ៣១.៣៥ ទៅ ៣៣.៧៧ ពាន់លានដុល្លារ៕


ដោយ៖ ពេជ្រ