កិច្ចចរចាដោយប្រយោលក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងចុងក្រោយស្តីពីផែនការសន្តិភាពរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា កំពុងតែបន្តនៅក្នុងទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប។

មន្ត្រីប៉ាឡេស្ទីន និងអេហ្ស៊ីប បានប្រាប់ឱ្យដឹងថា សម័យប្រជុំគឺផ្តោតលើ “ការបង្កើតលក្ខខណ្ឌបើកជំហរ” សម្រាប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយចំនួន។
ក្រុមហាម៉ាស់ បានបញ្ជាក់ថា ខ្លួនយល់ព្រមចំពោះសំណើផែនការសន្តិភាពមួយផ្នែក ប៉ុន្តែមិនបានឆ្លើយតបទៅនឹងការទាមទារសំខាន់ៗមួយចំនួន រួមទាំងការរំសាយអាវុធរបស់ខ្លួន និងអំណាចនាពេលអនាគតនៅហ្គាហ្សា នោះទេ។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយ កាលពីថ្ងៃសៅរ៍ថា លោក សង្ឃឹមថានឹងមានការប្រកាសពីការដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ថា កិច្ចចរចានៅអេហ្ស៊ីប កើតឡើងបន្ទាប់ពីការជួបប្រជុំគ្នារវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីលោក Netanyahu ដែលសម្រេចបាននូវផែនការសន្តិភាព ២០ ចំណុច ដើម្បីឱ្យក្រុមហាម៉ាស មានលទ្ធភាពក្នុងការសម្រេចចិត្ត៕

ដោយ៖ ពេជ្រ