អ៊ីស្រាអែល មិនឈប់ទេ ឆ្លៀតវាយប្រហារសម្លាប់មនុស្ស ១២នាក់ ទៀតហើយនៅហ្គាហ្សា

ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បានរាយការណ៍ថា មនុស្សប្រហែល ១២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយឥតឈប់ឈររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។

យោង​តាម WAFA បានឱ្យដឹងថា មនុស្ស​ ៥នាក់​ស្លាប់ នៅ​ភាគ​កណ្តាល​ ហើយ​ ៧ ​នាក់​ស្លាប់​នៅ​ភាគ​ខាង​ត្បូង​ក្រុងហ្គាហ្សា។

យោងតាមតួលេខពីក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃទី ៦ ខែតុលា ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពនៅក្នុងរង្វង់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ចំនួនអ្នកស្លាប់នៅហ្គាហ្សា បានកើនឡើងដល់ ៦៧,១៦០ នាក់ហើយ ១៦៩,៦៧៩ នាក់រងរបួស។

អ៊ីស្រាអែល និងក្រុមហាម៉ាស បាននឹងកំពុងចរចាដោយប្រយោលជាមួយគ្នានៅក្នុងប្រទេសអេហ្ស៊ីប ស្របតាមផែនការ ២០ ចំណុចរបស់លោក ត្រាំ ដែលព្រមព្រៀងជាមួយលោក Netanyahu ៕

ដោយ៖ ពេជ្រ                                   

Written by 

Related posts

Leave a Comment