កយ សាលីម និង វិរៈ​ ដារ៉ា បន្តឈរកំពូលតារាង Clean-Sheets ​ដដែល​នៅ CPL គិតត្រឹមសប្ដាហ៍ទី៧ ​

អ្នកចាំទីក្រុមនាគខៀវបឹងកេត កយ សាលីម និង វិរៈ​ ដារ៉ា អ្នកចាំទីក្រុមព្រះខ័នរាជស្វាយរៀង បានបន្តឈរកំពូលតារាង Clean-Sheets ជាបណ្ដោះអាសន្នដដែល នៅក្នុងការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦ ​គិតត្រឹមសប្ដាហ៍ទី៧។

គិតត្រឹមសប្ដាហ៍ទី៧ អ្នកចាំទីក្រុមនាគខៀវបឹងកេត កយ សាលីម និង វិរៈ​ ដារ៉ា អ្នកចាំទីក្រុមព្រះខ័នរាជស្វាយរៀង បានរក្សា Clean-Sheets ចំនួន៤ស្មើគ្នា ខណៈអ្នកចាំទីណាហ្គា សារ៉េ លីហេង រក្សាសំណាញ់ទីចំនួន២ និងអ្នកចាំទីអង្គរថាយហ្គឺ យី ប៊ុនហេង ​រក្សាសំណាញ់ទីចំនួន៣៕

Written by 

Related posts

Leave a Comment