​ភ្នំពេញ​ក្រោន និង ទ័ព ជា​ក្រុម​​មិន​ទាន់​ស្គាល់ចាញ់សោះ​ ខណៈឡាយហ្វ​ រក​បាន​ពិន្ទុលើកដំបូងនៅ CPL

ក្លឹប​ភ្នំពេញ​ក្រោន និង​ក្លឹប​កងយោធពល​ខេមរ​ភូមិន្ទ​ គឺជា​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ ខណៈក្រុមឡាយហ្វ ខេត្តព្រះសីហនុ រកបានពិន្ទុលើកដំបូងនៅ​លីគ​កំពូល​កម្ពុជា​គិត​ត្រឹម​សប្តាហ៍​ទី​៧។

 កាលពីម្សិលមិញក្លឹប​ភ្នំពេញ​ក្រោន បានយកឈ្នះគីរីវង់សុខសែនជ័យ ដោយលទ្ធផល៤-១ ។ លទ្ធផលនេះធ្វើឲ្យភ្នំពេញ​ក្រោន​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ នៅលីគ ក្រោយឆ្លងកាត៦ប្រកួត ឈ្នះ៤ ស្មើ២ មាន១៤ ខណៈ ទ័ព​ ប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ អឺម អូ អាយ កំពង់ដាវ៉ា ០-០ ។ លទ្ធផលនេះធ្វើឲ្យ​ទ័ព​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​សោះ នៅលីគ ក្រោយឆ្លងកាត៦ ឈ្នះ២ ស្មើ៤ មាន១០ពិន្ទុ។

ចំណែកក្រុមឡាយហ្វ ខេត្តព្រះសីហនុ រកបាន៣ពិន្ទុដំបូងនៅ​លីគ​កំពូល​កម្ពុជា​គិត​ត្រឹម​សប្តាហ៍​ទី​៧ នេះ ក្រោយយកឈ្នះលើក្រុមបាតារាង អាយ អេស អាយ ដង្កោលសែនជ័យ ដោយលទ្ធផល១-០ បន្ទាប់ពីឆ្លងកាត៦ប្រកួតកន្លងមក៕

Written by 

Related posts

Leave a Comment