​ផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវ​លេខ២៦៨អា ចាប់ពីទីរួមស្រុកភ្នំស្រុកដល់អាងត្រពាំងថ្ម ​

បន្ទាយមានជ័យ ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចេញសេចក្តីជូនដំណឹងចុះថ្ងៃទី០២ខែតុលាឆ្នាំ២០២៥ ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ ២៦៨អា ចាប់ពីគ.ម១៦+០០០(ទីរួមស្រុកភ្នំស្រុក) ដល់គ.ម២៣+០០០ (អាងត្រពាំងថ្ម) ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។

ការផ្អាកនេះដោយសារបន្ទាប់ពីមានឥទ្ធិពលភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលអោយមានជំនន់ទឹកភ្លៀងហូរលិចនិងហូរកាត់ទីតាំងមួយចំនួនលើកំណាត់ផ្លូវលេខ២៦៨A ស្ថិតក្នុងស្រុកភ្នំស្រុក ។តែពីផ្លូវជាតិលេខ៦( ព្រៃមាន់) ដល់ទីរួមស្រុកចរាចរណ៍ធម្មតា៕

Written by 

Related posts

Leave a Comment