ក្រុមអ្នកជួយសង្គ្រោះ បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ ដែលវាយប្រហារនៅចំកណ្តាលប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃអង្គារ កើនឡើងដល់ ៦៩នាក់ហើយ។

មន្ត្រីក្នុងតំបន់ មិនបានរាយការណ៍ពីជម្រៅនៃចំណុចកណ្ដាលនៃការរញ្ជួយនេះ នោះទេ។
ចំនួនអ្នកស្លាប់ចុងក្រោយ បានកើនឡើងដល់ ៦៩ នាក់ ខណៈ ១៤៧ នាក់រងរបួស។ នេះបើយោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ៕


ដោយ៖ ពេជ្រ