ព្រឹកនេះទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ ហើយទាហានថៃក៏បានដកថយ

នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃ បាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ៤៦ នៅចំការអំពៅ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវកងកម្លាំងកម្ពុជាដែលមិនប្រដាប់អាវុធ រុញចេញមិនឱ្យវាស់បានទេ។ បន្ទាប់កម្លាំងមិនប្រដាប់អាវុធរបស់កម្ពុជារារាំង ទាហានថៃក៏បានដកថយ។

នៅព្រឹកនេះ ទាហានថៃមួយក្រុមទៀត ចង់ទៅបង្គោលព្រំដែនលេខ៤៧ ប៉ុន្តែកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋជាម្ចាស់ដី និងរស់នៅផ្ទាល់ ត្រៀមខ្លួនជានិច្ចដើម្បីការពារបូរណភាពទឹកដី។

ក្រោយទាហានថៃ ត្រឡប់ទៅវិញសភាពការណ៍បានប្រែជាស្ងប់ស្ងាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋជាម្ចាស់ដីត្រៀមខ្លួនជានិច្ចការពារដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់៕

Written by 

Related posts

Leave a Comment