ប៉ូលីស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បើករថយន្តចូលទៅក្នុងព្រះវិហារ Mormon មួយកន្លែងក្នុងរដ្ឋ Michigan ហើយបាញ់ប្រហារ និងដុតបំផ្លាញ។

ក្រុមមន្ត្រី បានឱ្យដឹងថា ការវាយប្រហារនេះ កើតឡើងក្នុងអំឡុងពេលធ្វើពិធីអធិស្ឋាន នៅថ្ងៃអាទិត្យ ដែលមានមនុស្សចូលរួមរាប់រយនាក់។
ជនសង្ស័យដែលត្រូវបានគេស្គាល់មានឈ្មោះថា Thomas Jacob Sanford អាយុ ៤០ឆ្នាំ រស់នៅក្នុងទីក្រុង Burton រដ្ឋ Michigan ត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗ។
អាជ្ញាធរ កំពុងស៊ើបអង្កេត ដោយកំណត់បឋមនៃឧបទ្ទវហេតុនេះថា ជាសកម្មភាពនៃអំពើហិង្សាដោយមានការគ្រោងទុក ប៉ុន្តែនឹងបន្តតាមដានបន្តទៀត ផងដែរ៕

ដោយ៖ ពេជ្រ