បាញ់ប្រហារ និងដុតព្រះវិហារនៅអាមេរិក សម្លាប់មនុស្ស ៤នាក់ និងរបួសច្រើននាក់

ប៉ូលីស បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បើករថយន្តចូលទៅក្នុងព្រះវិហារ Mormon មួយកន្លែងក្នុងរដ្ឋ Michigan ហើយបាញ់ប្រហារ និងដុតបំផ្លាញ។

ក្រុមមន្ត្រី បានឱ្យដឹងថា ការវាយប្រហារនេះ កើតឡើងក្នុងអំឡុងពេលធ្វើពិធីអធិស្ឋាន នៅថ្ងៃអាទិត្យ ដែលមានមនុស្សចូលរួមរាប់រយនាក់។

ជនសង្ស័យដែលត្រូវបានគេស្គាល់មានឈ្មោះថា Thomas Jacob Sanford អាយុ ៤០ឆ្នាំ រស់នៅក្នុងទីក្រុង Burton រដ្ឋ Michigan ត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗ។

អាជ្ញាធរ​ កំពុង​ស៊ើបអង្កេត​ ដោយកំណត់បឋមនៃឧបទ្ទវហេតុ​នេះ​ថា​ ជា​សកម្មភាព​នៃ​អំពើ​ហិង្សា​ដោយមានការគ្រោងទុក ប៉ុន្តែ​នឹងបន្តតាមដានបន្តទៀត ផងដែរ៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment