ទីបំផុត ភ្នំពេញក្រោន បានបញ្ចប់ភាពមិនចាញ់សោះរបស់ព្រះខ័នរាជស្វាយរៀងនៅ CPL ហើយ

ទីបំផុតក្រុមភ្ញៀវសិង្ហក្រហមភ្នំពេញក្រោន បានបញ្ចប់ភាពមិនចាញ់សោះរបស់ព្រះខ័នរាជស្វាយរៀងនៅលីគកំពូកម្ពុជាហើយ គិតត្រឹមសប្ដាហ៍ទី៦ ក្រោយយកឈ្នះក្នុងលទ្ធផលដ៏តានតឹង ៣-២។

ក្នុងជំនួបដ៏ក្ដៅគគុកនៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញក្រុមភ្ញៀវសិង្ហក្រហមភ្នំពេញក្រោន បានបើកការនាំមុខ១គ្រាប់មុនដោយកីឡាករ សារ ទី នៅនាទីទី៤២ ក្នុងវគ្គទី១។ លុះចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានរកគ្រាប់បាល់តាមស្មើវិញដោយកីឡាករ Cristian នាទីទី៦៤ និងកីឡាករ Kwam រកគ្រាប់បាល់ឲ្យស្វាយរៀង នាំមុខវិញនាទីទី៦៥ ប៉ុន្តែនាទីទី៦៦ កីឡាករភ្នំពេញក្រោន Markelo រកគ្រាប់បាល់តាមស្មើវិញ។ លុះការប្រកួតការឈានដល់នាទីទី៩០+៩ កីឡាករ Moses បានរកគ្រាប់បាល់ជ័យជម្នះឲ្យភ្នំពេញក្រោន ដោយបាល់១១ម៉ែត្រ។

ទោះបីចាញ់ ភ្នំពេញក្រោន ក្ដីតែក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង CPL ដដែលក្រោយឆ្លងកាត៦ប្រកួតមាន១៥ពិន្ទុ ខណៈភ្នំពេញក្រោន ឈរលេខ២ ក្រោយឆ្លងកាត៥ប្រកួតមាន១​​១ពិន្ទុ៕

Written by 

Related posts

Leave a Comment