គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង លើកឡើងបែបនេះ ក្រោយចាញ់ Nam Dinh 

ក្រោយចាញ់ក្រុមម្ចាស់ផ្ទះ Nam Dinh ២-១ លោក Mattew McConkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បាននិយាយថា  ខ្ញុំសប្បាយចិត្តសម្រាប់ក្រុមរបស់ខ្ញុំនៅថ្ងៃនេះ ហើយក៏ដឹងថាអ្នកទាំងអស់ដឹងច្បាស់ដែលថា ពួកយើងបង្ហាញទម្រង់លេងមួយដែរល្អ  យើង​មាន​ឱកាស​ច្រើន​ក្នុង​ការ​រក​គ្រាប់​បាល់​ យ៉ាង​ហោច​ណាស់​គួរតែ​រក​បាន​បី​ទៅ​បួន​គ្រាប់​ផង​ដែរ​ យ៉ាង​ណា​បាល់ទាត់​គឺ​បែប​នេះ​ ពេល​ខ្លះ​រីករាយ​ ពេល​ខ្លះ​ក៏​មិន​បាន​ដូច​ចិត្ត​របស់​យើង​ ហើយ​ខ្សែ​ការពារ​ខាង​ Nam Dinh​ ពីរ​នាក់​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​ពួក​គេ​ព្យាយាម​នៅ​ក្បែរ​កីឡាករ​ Kwame។

គួរដឹងថា ការប្រកួតបន្ទាប់​ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលធ្វើម្ចាស់ផ្ទះ ២ប្រកួតជាប់គ្នា ដោយត្រូវជួបក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim FC នាថ្ងៃទី៤ ខែធ្នូ និងជួបក្រុមថៃ Bangkok United នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមម្ចាស់ផ្ទះ Lion City Sailors FC របស់សិង្ហបុរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ៕

Written by 

Related posts

Leave a Comment