លោក ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១ ខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្អាកការងារជាបណ្តោះអាសន្ន ដើម្បីបើកផ្លូវឲ្យតុលាការបន្តនីតិវិធីតាមច្បាប់។
គួររំលឹកថា ចំណាត់ការលើមន្រ្តីនគរបាលរូបនេះ បានធ្វើឡើង ក្រោយជាប់ពាក់ព័ន្ធនឹងការលួចនាំចូលទំនិញហាមឃាត់ពីប្រទេសសៀម ហើយដែលត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលថ្មីៗកន្លងទៅនេះ៕


