មនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ និង ២៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអគ្គីភ័យ បានឆាបឆេះអគារកម្ពស់ខ្ពស់មួយក្នុងទីក្រុង Lagos រដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសនីហ្សេរីយ៉ា។

វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីមនុស្សលោតពីលើអគារកម្ពស់ ៧ ជាន់ ។
ជនរងគ្រោះភាគច្រើនជាបុគ្គលិកនៃអគារ ខណៈអ្នករស់រានមានជីវិត បានរងរបួសរលាកស្បែក និងបាក់ឆ្អឹង ខណៈព្យាយាមលោតពីលើអគារ ខណៈផ្សេងទៀតមានបញ្ហាផ្លូវដង្ហើមដោយសារស្រូបផ្សែង។

នៅក្នុងសេចក្តីថ្លែងការណ៍ ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នក្រុង Lagos បានឱ្យដឹងថា ភ្លើងឆេះរយៈពេលជាច្រើនម៉ោងចាប់ផ្តើមនៅក្នុងបន្ទប់ក្រោមដីនៃអគារ។
យោងតាមភ្នាក់ងារ អះអាងថា មូលហេតុចម្បង អាចបណ្ដាលមកពីកង្វះការត្រួតពិនិត្យ និងខ្យល់ចេញចូលមិនគ្រប់គ្រាន់ នៅក្នុងតំបន់ម៉ាស៊ីនភ្លើង ដែលធ្វើឱ្យឡើងកំដៅ និងឆាបឆេះតែម្ដង៕

ដោយ៖ ពេជ្រ