Man Utd ប្រកាស​ពី​ចំណូលបំបែក​កំណត់​ត្រា ថ្វី​បើ​ទម្រង់​លេង​មិន​ល្អ​ក៏​ដោយ

យោងតាមការចេញផ្សាយ​របស់សារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United រកបានចំណូលសរុប ៦៦៦.៦លានផោន បំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីឆ្នាំទៅ បើទោះបីជាមានទម្រង់ត្រដាបត្រដួសនៃក្រុមផ្នែកបុរសរបស់ពួកគេក៏ដោយ។ ​

​ក្រុមបិសាចក្រហមមួយនេះបានបញ្ចប់ក្នុងតំណែងលេខ១៥ នៅលីគអង់គ្លេស Premier League នារដូវកាលឆ្នាំ២០២៤-២៥ ជាហេតុធ្វើឱ្យ Man Utd ពុំមានកៅអីលេងពានអឺរ៉ុបណាមួយឡើយសម្រាប់រដូវកាលថ្មីនេះ។ វាជារដូវកាលដ៏អាក្រក់អាក្រីមួយរបស់ពួកគេផងដែរ គិតចាប់តាំងពីក្រុមប្រចាំទីក្រុង Manchester នេះ ត្រូវបានកាត់ចេញលីគនៃរដូវកាល ១៩៧៣-៧៤ មក។

ទោះជាយ៉ាងណា ការទទួលបានដៃគូឧបត្ថម្ភថ្មីនៅលើអាវរបស់ពួកគេដែលមានរយៈពេល ៥ឆ្នាំ បានញាំងឱ្យចំណូលពីពាណិជ្ជកម្មរបស់ Man Utd បានហក់ឡើងដល់ទៅ ៣៣៣.៣លានផោន និងចំណូលពីការប្រកួត ១៦០.៣លានផោនទៀតផង គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

បើផ្អែកទៅតាមភ្នាក់ងារស្រាវជ្រាវ Daloitte ដែលបានចេញផ្សាយកាលពីខែមករា ឆ្នាំ២០២៥ បានបង្ហាញថា Man Utd ឈរនៅលេខរៀងទី៤ ក្នុងចំណោមក្លឹបរកបានចំណូលច្រើនជាងគេលើលោកផ្នែកបាល់ទាត់ ដោយមានរហូតដល់ទៅ ៦៥១លានផោនឯណោះកាលពីឆ្នាំទៅ៕

Written by 

Related posts

Leave a Comment