FFC ​ថា កីឡាករយុវជនអាយុក្រោម១៨ឆ្នាំចំនួន៣រូបបានបញ្ចប់ការសិក្សា និងការហ្វឹកហាត់នៅសាលាកីឡាបាល់ទាត់ជាតិ

កីឡាករយុវជនអាយុក្រោម១៨ឆ្នាំ នៃមជ្ឈមណ្ឌលនិងសាលាកីឡាបាល់ទាត់ជាតិ ត្រូវបញ្ចប់ការសិក្សា និងការហ្វឹកហាត់ចំនួន០៣នាក់ ដោយនឹងត្រូវរំសាយទៅកាន់ក្លិប/សមាគមរបស់យុវជនទាំងនោះវិញ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមជម្រាបជូន ក្លិប/សមាគមកីឡាបាល់ទាត់ ដែលជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានបំណងចង់ចុះកិច្ចសន្យាជាមួយនឹងយុវជនទាំងនោះ ដើម្បីបន្តអាជីពនៅក្នុងក្លិប/សមាគមរបស់ខ្លួន អាចធ្វើការទាក់ទងជាមួយនឹងកីឡាករទាំង០៣នាក់ តាមរយៈសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីទទួលនូវព័ត៌មានពាក់ព័ន្ធលក្ខខណ្ឌផ្សេងៗក្នុងការរៀបចំធ្វើកិច្ចសន្យា៕

Written by 

Related posts

Leave a Comment