ក្រុមម្ចាស់សេះបង្កង់ Juventus និង Borussia Dortmund បានបំប៉ោងសំណាញ់ទីគ្នាទៅវិញមកដល់ទៅ ៨គ្រាប់ ត្រឹមរយៈពេល៤៥នាទីក្នុងតង់ទី២ ក្រោយបញ្ចប់ដោយលទ្ធផល ៤-៤នៅថ្ងៃបើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលថ្មីយប់មិញក្នុងកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី។
៤គ្រាប់របស់ក្រុមម្ចាសផ្ទះ Juventus រកបានដោយកីឡាករ K. Yıldız (63′) D. Vlahović (67′, 90’+4) L. Kelly (90’+6) ខណៈ៤គ្រាប់របស់ក្រុមភ្ញៀវ Dortmund រកបានដោយកីឡាករ K. Adeyemi (52′)F. Nmecha (65′)Yan Couto (74′) និងកីឡាករ R. Bensebaini (86′ pen)។
នេះក៏ជាលើកទី២ ផងដែរក្នុងកម្មវិធីអឺរ៉ុប UCL ដែលមានការបំប៉ោងសំណាញ់ទីគ្នាចាប់ពី ៨គ្រាប់ច្រើនបំផុត ដោយប្រើរយៈពេលតែ ១តង់ បន្ទាប់ពី Bayern Munich បានបំបាក់ Dinamo Zagreb របស់ក្រូអាត ៩-២ នៃវគ្គទី២ នេះដូចគ្នារដូវកាលមុន៕
