មិនធម្មតា! Juventus និង Dortmund ស៊ុតគ្នាដល់ទៅ៨គ្រាប់ត្រឹមរយៈពេល៤៥នាទីតង់ទី២​ថ្ងៃបើកឆាក UCL

ក្រុមម្ចាស់សេះបង្កង់ Juventus និង Borussia Dortmund បានបំប៉ោងសំណាញ់ទីគ្នាទៅវិញមកដល់ទៅ ៨គ្រាប់ ត្រឹមរយៈពេល៤៥នាទីក្នុងតង់ទី២  ក្រោយបញ្ចប់ដោយលទ្ធផល ៤-៤​នៅថ្ងៃបើកឆាកពានរង្វាន់លីគអឺរ៉ុប UEFA Champions League រដូវកាលថ្មីយប់មិញក្នុងកីឡដ្ឋាន Allianz Arena ស្ថិតក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី។ ​

៤គ្រាប់របស់ក្រុមម្ចាសផ្ទះ Juventus រកបានដោយកីឡាករ K. Yıldız (63′)​​​ D. Vlahović (67′, 90’+4)​​ L. Kelly (90’+6) ខណៈ៤គ្រាប់របស់ក្រុមភ្ញៀវ Dortmund រកបានដោយកីឡាករ K. Adeyemi (52′)​F. Nmecha (65′)​Yan Couto (74′)​ និងកីឡាករ​​ R. Bensebaini (86′ pen)។

នេះក៏ជាលើកទី២ ផងដែរក្នុងកម្មវិធីអឺរ៉ុប UCL ដែលមានការបំប៉ោងសំណាញ់ទីគ្នាចាប់ពី ៨គ្រាប់ច្រើនបំផុត ដោយប្រើរយៈពេលតែ ១តង់ បន្ទាប់ពី Bayern Munich បានបំបាក់ Dinamo Zagreb របស់ក្រូអាត ៩-២ នៃវគ្គទី២ នេះដូចគ្នារដូវកាលមុន៕

Written by 

Related posts

Leave a Comment