ប៉ូឡូញ ​បើក​ដៃឱ្យ​ដាក់​ពង្រាយ​អាវុធនុយក្លេអ៊ែរ​បរទេសនៅក្នុងទឹកដី

លោក Karol Nawrocki ប្រធានាធិបតីប៉ូឡូញ បាននិយាយតាមទូរទស្សន៍ថា ប្រទេសលោក នឹងផ្ដល់ឱកាសសម្រាប់អាវុធនុយក្លេអ៊ែរបរទេស ឱ្យរៀបចំតំឡើងនៅលើទឹកដីខ្លួន និងដើម្បីអភិវឌ្ឍថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន ផងដែរ។

លោក បានលើកឡើងថា ក្នុងនាមជាប្រធានាធិបតីប៉ូឡូញ ខ្ញុំជឿថា យើងគួរតែចូលរួមក្នុងកម្មវិធីចែករំលែកនុយក្លេអ៊ែរ ដោយបន្ថែមថា ប្រទេសលោក គួរតែមានបច្ចេកវិទ្យានុយក្លេអ៊ែរផ្ទាល់ខ្លួន រួមទាំងថាមពលអាតូមិកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក មិនបានបញ្ជាក់ថា តើប៉ូឡូញគ្រោងនឹងរៀបចំតំឡើងអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ឬយ៉ាងណានោះទេ ដោយបន្ថែមថា នេះគ្រាន់តែជាផែនការដ៏លឿនមួយសម្រាប់យើង ដែលកំពុងពិចារណា។

គួរបញ្ជាក់ថា មានការរិះគន់ណាតូយ៉ាងចាស់ដៃពីអន្តរជាតិ បន្ទាប់ពីមានការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើកដែលអះអាងថាជារបស់រុស្ស៊ី ក្នុងដែនអាកាសប៉ូឡូញ។ នេះបង្ហាញពីកម្សោយរបស់ប្លុកនេះ ដូច្នេះទាមទារឱ្យមានការពង្រឹងសមត្ថភាពការពារបន្ថែម៕

ដោយ៖ ពេជ្រ                            

Written by 

Related posts

Leave a Comment