ក្រុម​ហ្វូតសាលកម្ពុជា ធ្វើដំណើរទៅ​តាជីគីស្ថានហើយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFC Futsal Asian Cup 2026

ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា កាលពីម្សិលមិញ បានធ្វើដំណើរទៅប្រទេសតាជីគីស្ថានហើយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFC Futsal Asian Cup 2026 Qualifiers ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

សម្រាប់ព្រឹត្តិការណ៍នេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ស្ថិតនៅពូល C ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន,ជប៉ុន និង ម៉ាកាវ ។ ចំណែកការប្រកួតបើកឆាក ក្រុម​ហ្វូតសាលកម្ពុជា ត្រូវប៉ះជប៉ុន ថ្ងៃទី២០ ប៉ះម្ចាស់ផ្ទះតាជីគីស្ថាន ថ្ងៃទី២២ និងចុងក្រោយប៉ះម៉ាកាវ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥៕

Written by 

Related posts

Leave a Comment