ការឈ្លានពាន កាលពីពេលថ្មីៗនេះ លើដែនអាកាសប៉ូឡូញ រដ្ឋមន្ត្រីការបរទេស លោក Radoslaw Sikorski បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកមួយចំនួន ចេញមកពីទឹកដីអ៊ុយក្រែន។

លោក Sikorski បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ុយក្រែនលោក Andrey Sibiga ថា យន្តហោះគ្មានមនុស្សបើកទាំងនេះ បានចូលក្នុងដែនអាកាសរបស់យើងមិនត្រឹមតែមកពីអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏មានមកពីប្រទេសបេឡារុសផងដែរ។
ទោះជាយ៉ាងណា លោក បានហៅឧប្បត្តិហេតុម្តងទៀតថាជា “ប្រតិបត្តិការរបស់រុស្ស៊ី” ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការចោទប្រកាន់នេះទេ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកភាគច្រើនបានឆ្លងកាត់ប្រទេសប៉ូឡូញ ពីប្រទេសបេឡារុស្ស។

កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា បញ្ជាការយោធាប្រតិបត្តិការរបស់ប៉ូឡូញ បានប្រកាសពីការបំផ្លាញរចនាសម្ព័ន្ធជាច្រើន ដោយ UAVs ដែលរំលោភដែនអាកាសជាតិ។ យោងតាមអាជ្ញាធរប៉ូឡូញ អះអាងថា ការរំលោភលើដែនអាកាសរបស់ប្រទេសចំនួន ២១ ត្រូវបានរាយការណ៍ពេញមួយយប់ កាលពីថ្ងៃទី ១០ ខែកញ្ញ។ ដើម្បីឆ្លើយតបទៅនឹងឧប្បត្តិហេតុនេះ អង្គការណាតូ តាមសំណើរបស់ប្រទេសប៉ូឡូញ បានពិចារណាមាត្រាទី ៤ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដោយចាប់ផ្តើមការពិគ្រោះយោបល់ក្នុងចំណោមសមាជិកសម្ព័ន្ធភាព៕

ដោយ៖ ពេជ្រ