(ភ្នំពេញ) នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ (Koh Pich City Hall) លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២” ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
សូមគូសបញ្ជាក់ផងដែរថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើម និងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខណ្ឌគោលនយោបាយ និងធ្វើការផ្សព្វផ្សាយជំរុញការនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិនានា ជាពិសេសថ្នាលខេមបូឌាត្រេដ (CambodiaTrade.com)។(AKP)







