មកដឹងស្ថិតិ៣ប្រកួត របស់វិសាខា និងស្វាយរៀង មុនជំនួប Super Sunday នៅ CPL ​

លីគកំពូលកម្ពុជា នឹងចាប់ផ្តើមសារជាថ្មី ក្រោយបញ្ចប់ថ្ងៃ FIFA Days អស់រយ:ពេល២សប្តាហ៍ ​ ស្រប់ពេលជំនួបការប្រកួតធំ Super Sunday ដែល​គួរឱ្យចាប់​អារម្មណ៍ រវៀងក្លិបបាល់ទាត់វិសាខា ជាមួយ​ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានព្រីនស៍ សប្តាហ៍ទី៤។

មុន​ការប្រកួត​មក​ដល់​យើង​មក​ដឹង​ពី​ស្ថិតិ​របស់​ក្រុម​ទាំង​ ២ ក្រោយ​ឆ្លងកាត់​ការប្រកួត សប្ដាហ៍រួម​មក៖

ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់​ Gerard Jone ឆ្លងកាត់ ៣ប្រកួត​កំពុង​ឈរ​នៅលេខរៀងទី៤ ឈ្នះ១ ស្មើ១ និងចាញ់១ រកបាន ៥គ្រាប់ របូតវិញ ៥គ្រាប់ មាន ៤ពិន្ទុក្នុង​ដៃ។

ប្រកួតទី១ ចាញ់កងយោធពលខេមរភូមិន្ទ ២-១ ប្រកួត​ទី២ ឈ្នះ ក្លិបាល់ទាត់ឡាយ ខេត្តព្រះសីហនុ ៣-២ ប្រកួត​ទី៣ ស្មើ​ជាមួយ MOI Kompong Dewa ១-១។

ព្រះខ័នរាជស្វាយរៀង វិញ​ក្រោម​ការដឹក​នាំ​របស់លោក Mattew McConkey ឆ្លងកាត់ ៣ប្រកួត​កំពុង​ឈរ​កំពូលតារាង ឈ្នះទាំង ៣ប្រកួត រកបាន ៩គ្រាប់ មិន​របូតគ្រាប់​បាល់សោះ មាន ៩ពិន្ទុពេញ។

ប្រកួតទី១ ឈ្នះណាហ្គាវើលដ៍ ៣-០ ប្រកួត​ទី២ ឈ្នះអង្គរថាយហ្កឺរ ៣-០ ប្រកួត​ទី៣ ឈ្នះបឹ​ងកេត ៣-០៕ ប្រភពពី៖ troryorng

Written by 

Related posts

Leave a Comment