នាយក FBI លោក Kash Patel បាននិយាយថា ជនសង្ស័យម្នាក់នៅក្នុងការបាញ់សម្លាប់សកម្មជនអភិរក្សនិយមលោក Charlie Kirk ត្រូវបានចាប់ខ្លួន ហើយកំពុងស្ថិតក្នុងការឃុំឃាំង។

លោក Patel បានសរសេរនៅលើបណ្ដាញសង្គម X ថា ពេលនេះ ខ្មាន់កាំភ្លើង ត្រូវបានចាប់ឃាត់ខ្លួន ។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់លោក Kirk ដែលត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារនៅឯសាកលវិទ្យាល័យ Utah Valley University ក្នុងទីក្រុង Orem រដ្ឋ Utah នៅម៉ោងប្រហែល ១២ និង ២០នាទីថ្ងៃត្រង់ កាលពីថ្ងៃពុធ។
គួរបញ្ជាក់ថា លោក Charlie Kirk មានអាយុ ៣១ឆ្នាំ គឺជាមនុស្សជំនិតរបស់លោក ត្រាំ ដែលលោក ធ្លាប់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ ២០២៤ និងបានរួមចំណែកជួយឱ្យលោក ត្រាំ ជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២ ផងដែរ៕

ដោយ៖ ពេជ្រ