ខេត្តរតនគិរី÷ ស្នាដៃកូនខ្មែរមួយរូបនៅក្នុងខេត្តរតនគិរី មានសមត្ថភាពអាចផលិតនិងបង្កើតកែច្នៃដ្រូនគ្រប់ប្រភេទខ្លួនឯងបានដោយជោគជ័យ៩ឆ្នាំមកហើយ។

លោក គឹម បូរ៉ាន់ រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគីរី បានបញ្ជាក់ថា ដោយបង្កើតមុខរបរនិងជួសជុលធ្វើដ្រូនតាំងពីឆ្នាំ២០១៧មក បងប្អូននៅស្រុកខ្មែរភាគច្រើនបានស្គាល់លោក លើវិស័យដ្រូនកសិកម្មដែលបានធ្វើយូរមកហើយតាំងពីមុនគេមកម្លេះ យកដ្រូនទៅធ្វើតេស្តរហូតទៅដល់របស់ចាំបាច់មួយដែលបងប្អូនធ្វើកសិកម្មដំណាំគ្រប់ប្រភេទ។បងប្អូនដែលប្រើប្រាស់ដ្រូនក៏បានស្គាល់លោកច្រើនគ្រប់គ្នាដែរ។
លោក គឹម បូរ៉ាន់ បានបញ្ជាក់ទៀតថា លោកក៏ជាអ្នកកសិកម្មម្នាក់ហើយក៏ជាអ្នកបែបវិទ្យាសាស្ត្រម្នាក់ផងដែរ ចាប់ផ្ដើមមុនដំបូងធ្វើដ្រូនបាញ់ថ្នាំ កត្តាទាំងអស់នេះនិងជំរុញឲ្យយើងបង្កើតគំនិតក្នុងការកែច្នៃសម្ភារៈមួយចំនួននៅទីនេះ។ជើងដ្រូនយកមកច្នៃក្នុងស្រុកលក់បានលុយក៏ពិតមែន ប៉ុន្តែរបស់នេះជាវាំងននយកមកកាត់ជាកង់ៗសម្រាប់ពុតជើង ជាចេញជាសម្ភារៈដូចជាម៉ាស៊ីនcncហើយសម្រាប់កាត់ធ្វើតួរកែច្នៃនៅក្នុងស្រុក។

ជាមួយគ្នានេះដែរ ក៏មានឧបសគ្គធំបំផុតសម្រាប់ក្រុមស៉ីអិលឌីមានទីផ្សារ ចង់ធ្វើអ្វីមួយត្រូវការលុយដើម្បីយកទៅដំណើរការវា បានផលិតអ្វីមួយហើយអត់សូវដាច់ សមទ្ធផលវាវ៉ៃលុក ពេលនោះធ្វើឲ្យពិបាកទីផ្សារជាឧបសគ្គមួយធំ រឿងការកែច្នៃជាង អ្នកផលិតពេលបច្ចុប្បន្ននេះ អ្នកផលិតបានច្រើនមុនដំបូង បានផលិតដ្រូនតូចៗដូចជាដ្រូនថតរូបជាដើម។
លោក គឹម បូរ៉ាន់ បានបញ្ជាក់បន្ថែមថា ដើម្បីយើងថតលេងបន្ទាប់មកអាចបង្កើតជាដ្រូនដាក់ទឹកបាន១០លិត្រទៅដល់១៦លិត្រ ហើយក្នុងនោះមានស្លាប៤(ដង្ហាល)ទៅដល់ស្លាប៦ អាចផ្ទុកទឹកពី២៥លិត្រ ឬក៏៥០លិត្រនិងដល់១០០លិត្រ ប៉ុន្តែកម្លាំងវាលើកទៅដល់ ៣០០គីឡូជាងនិងអាចកែច្នៃវាដឹកអីវ៉ាន់បានដែរ។
ក្នុងនោះប្រព័ន្ធសុវត្ថិភាពរបស់វាមិនទាន់ខ្លាំងនៅឡើយទេ ជាអ្វីដែលយើងនិងអាចធ្វើទៅបាន។

លោកថា ដំឡើងនៅក្នុងស្រុកជៀសមិនផុតដែលនាំសម្ភារៈមកពីប្រទេសក្រៅទេ ប៉ុន្តែចេះនាំពីនេះពីនោះដើម្បីផ្គុំវា ដូចជាម៉ាស៊ីនកាត់ស្មៅក៏អាចបញ្ជាប្រើតេឡេបានដែរ។
ក្រុម”ស៊ីអិលឌី”មានក្តីស្រមៃមានការវិវត្តន៍ ចាប់ពី១០លីត្ររហូតទៅដល់១០០លីត្រនៅឆ្នាំ២០២៦ខាងមុខនេះ និងអាចកែច្នៃផលិតដាក់ទឹកបានទៅដល់២០០លីត្រ ដោយមានទំនុកចិត្តលើវា និងឈានមួយជំហានទៀតទៅដល់(សាក់ស៊ីត្រូន)។
ហើយដ្រូនមួយចំនួនបានបញ្ជូនទៅតាមបណ្ដាខេត្តផ្សេងៗដើម្បីបង្រៀនមិនថាប្រជាពលរដ្ឋនិងកងទ័ពនោះទេ នេះជាចំណុចសំខាន់ណាស់សម្រាប់ផលិតដ្រូន ហើយមិនទាន់ចេះប្រើប្រាស់ចង់ឲ្យអ្នកចេះបានច្រើន ដល់ប្រជាពលរដ្ឋខ្មែររបស់យើងគ្រប់រូបផង។
លោកសំណូមពរដល់រាជរដ្ឋាភិបាលធ្វើបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវមួយ ឬក៏កន្លែងពិសោធន៍ធំមួយសម្រាប់កូនខ្មែរយើងទាំងអស់គ្នាចេះផលិតដ្រូននិងជួសជុលដ្រូន ប៉ុន្តែបច្ចុប្បន្ននេះលោកផលិតតែដ្រូនកសិកម្មតែប៉ុណ្ណោះ៕
