Manchester City នឹងត្រូវអវត្តមាន Omar Marmoush សម្រាប់ការប្រកួត Manchester Derby នៅថ្ងៃអាទិត្យ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះបានរងរបួសជង្គង់ក្នុងការបំពេញកាតព្វកិច្ចឲ្យក្រុមជម្រើសជាតិ។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទីទី ៩ នៃការប្រកួតជម្រុះ World Cup ជាមួយនឹងក្រុម ប៊ូគីណាហ្វាសូដែលបានបញ្ចប់ដោយការស្មើដោយគ្មានគ្រាប់បាល់នៅក្នុងទីក្រុង Ouagadougou កាលពីថ្ងៃអង្គារ។Marmoush ដែលបានចូលរួមជាមួយ Man City ពី Eintracht Frankfurt ក្នុងតម្លៃ ៥៩ លានផោនក្នុងខែមករា។
Man City បាននិយាយថាការស្កេនដំបូងនៅក្នុងប្រទេសអេហ្ស៊ីបបង្ហាញថា Marmoush នឹងខកខានការទៅលេងទល់នឹង Manchester United នៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
