ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ ចំពោះមុខអ្នកកាសែតនៅសេតវិមានថា ទីក្រុងវ៉ាស៊ីនតោន មិនមានបំណងក្នុងការផ្ដួលរំលំរដ្ឋាភិបាលវេណេស៊ុយអេឡាទេ។

លោក បានលើកឡើងដោយឆ្លើយនឹងសំណួរមួយថាតើអាមេរិក ចង់ឱ្យមានការផ្លាស់ប្តូររបបនៅវ៉េណេស៊ុយអេឡា ឬអត់។
ប៉ុន្តែលោក ព្រមានថា ប្រសិនបើយន្តហោះចម្បាំងវេណេហ្ស៊ុយអេឡា ជ្រៀតជ្រែកកងទ័ពអាមេរិកនៅក្នុងតំបន់នោះនឹងមានបញ្ហា ។
ប្រធានាធិបតីអាមេរិករូបនេះ បានកត់សម្គាល់ថា លោក មិនចង់និយាយលម្អិតអំពីឧប្បត្តិហេតុការហោះហើររបស់យន្តហោះចម្បាំងវ៉េណេស៊ុយអេឡា ២ គ្រឿង នៅជិតនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងដែនទឹកអន្តរជាតិនោះទេ។
លោក បានកត់សម្គាល់ថា ប្រសិនបើយន្តហោះពួកគេបង្កគ្រោះថ្នាក់ និងហានិភ័យខ្ពស់នោះ យើងនឹងបាញ់ទម្លាក់៕

ដោយ៖ ពេជ្រ