ឡានក្រុងធ្លាក់ជ្រោះជម្រៅ ១,០០០ហ្វីត នៅស្រីលង្កាបណ្ដាលឱ្យមនុស្សជាង ៣០នាក់ ស្លាប់របួស

អ្នកនាំពាក្យប៉ូលិស បានឱ្យដឹង កាលពីថ្ងៃសុក្រថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បើកធ្លាក់ផ្លូវចូលជ្រោះក្នុងតំបន់ភ្នំមួយក្នុងប្រទេសស្រីលង្កា ដោយសម្លាប់មនុស្ស ១៥ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។

អ្នកនាំពាក្យប៉ូលិស លោក Fredrick Wootler បាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅជិតទីក្រុង Wellawaya ចម្ងាយប្រហែល ២៨០ គីឡូម៉ែត្រ (១៧៤ ម៉ាយ) ភាគខាងកើតនៃរដ្ឋធានីកូឡ៊ុំបូ កាលពីយប់ថ្ងៃព្រហស្បតិ៍។

 យោងតាមប៉ូលិស បានបញ្ជាក់ថា រថយន្តក្រុងធ្លាក់ជ្រោះជម្រៅប្រហែល ១,០០០ ហ្វីត សម្លាប់​មនុស្ស ១៥ នាក់ និង​ ១៦នាក់របួស ក្នុង​នោះ​មាន​កុមារ ៥ នាក់។

លោក Wootler បានបន្ថែមថា ការស៊ើបអង្កេតដំបូងរបស់ប៉ូលិស សន្ឋិដ្ឋានថា រថយន្តក្រុងបើកក្នុងល្បឿនលឿន បណ្ដាលឱ្យបាត់បង់ការគ្រប់គ្រង ដោយបុកជាមួយរថយន្តផ្សេងទៀត និងរបាំងការពារ រួចបន្តធ្លាក់ចូលជ្រោះតែម្ដង។

គ្រោះថ្នាក់​រថយន្តក្រុង​ ធ្លាក់ជ្រោះតែងតែកើតមាន​​ក្នុង​ប្រទេស​ស្រីលង្កា ជាពិសេស​នៅតាម​តំបន់​ភ្នំ ដែល​ជារឿយៗ​បណ្តាលមកពី​ការបើកបរ​ដោយ​មិន​ប្រុងប្រយ័ត្ន និង​ផ្លូវ​តូច​ចង្អៀត៕

ដោយ៖ ពេជ្រ                    

Written by 

Related posts

Leave a Comment