ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ នឹងត្រូវប៉ះប៉ាគីស្ថាន សម្រាប់ការប្រកួតទី ២ ក្នុងពូល G នៃវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦ វេលាម៉ោង៧៖០០នាទីយប់នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
មុនការប្រកួតនេះមកដល់គ្រូបង្វឹកកម្ពុជា លោក Koji Gyotoku បានលើកឡើងថា ការជួបក្រុម ប៉ាគីស្ថាន លោកមិនហ៊ានដាក់ក្តីរំពឹងនឹងឈ្នះឡើយ ប៉ុន្តែអ្វីដែលក្រុមរបស់លោកគិត គឺត្រូវតែប្រឹងឱ្យអស់ពីសម្ថភាព។
ចំណែកគ្រូប៉ាគីស្ថាន លោក Nolberto Solano បានលើកឡើងថា លោកគោរពលើគ្រប់ក្រុមទាំងអស់ក្នុងពូល G។ លោកមិនរំពឹងការប្រកួតណាមួយក្នុងវគ្គជម្រុះក្នុងពូលនេះងាយស្រួលឡើយ ដោយសារសុទ្ធតែក្រុមខ្លាំង។ ទោះបីយ៉ាងណា ក្រុមរបស់លោកនឹងប្រឹងធ្វើឱ្យអស់ពីសមត្ថភាព៕
