ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីCynthia Chennault កូនស្រីរបស់លោកឧត្តមសេនីយClaire Lee Chennaultស្ថាបនិកក្រុមខ្លាហោះរបស់អាមេរិកបានរំលឹកឡើងវិញពីបទពិសោធដែលមិនអាចបំភ្លេចបានរបស់លោកឪពុកខ្លួនដែលបានប្រកៀស្មាគ្នាជាមួយប្រជាជនចិនក្នុងអំឡុងពេលសង្រ្គាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយក៏បានបង្ហាញពីក្តីសង្ឃឹមរបស់លោកស្រីដែលចង់បន្តវេនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិននិងសហរដ្ឋអាមេរិកផងដែរ។
លោកស្រីCynthia Chennaultបានថ្លែងថា លោកClaire Lee Chennaultជាឳពុកបានរំជើបរំជួលចិត្តដោយសារការតាំងចិត្តយ៉ាងមុតមាំរបស់ប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ។ គាត់ជឿជាក់យ៉ាងមុតមាំថា ប្រជាជនចិននឹងយកឈ្នះលើអំពើអាក្រក់។ ចំណងមិត្តភាពរវាងក្រុមខ្លាហោះនិងប្រជាជនចិនក្នុងអំឡុងសង្គ្រាមនៅតែមានសារសំខាន់ដដែលនាពេលបច្ចុប្បន្ន។
លោកស្រីCynthia Chennaultបានថ្លែងបន្តថា សហរដ្ឋអាមេរិកនិងចិន គឺជាមហាអំណាចពីរនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើកិច្ចសហប្រតិបត្តិការ ហើយកិច្ចសហប្រតិបត្តិការនេះមានសារៈសំខាន់ណាស់សម្រាប់សន្តិភាព និងវិបុលភាពពិភពលោក។ បច្ចុប្បន្ន ពិភពលោករបស់យើងកំពុងឆ្លងកាត់របត់ដ៏សំខាន់ ដូច្នេះ យើងត្រូវក្លាយជាមិត្តនឹងគ្នា រួមគ្នាស្វែងរកផ្លូវឆ្ពោះទៅមុខ និងធ្វើការជាមួយគ្នាដើម្បីបង្កើតអនាគតដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល៕
