ថ្ងៃនេះសភាថៃ នឹងបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មី ខណៈមានបេក្ខជន២រូប

សភាថៃ បានកំណត់ពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣២ នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃទី៥ ខែកញ្ញានេះ។

ការបោះឆ្នោត ធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្រថៃ បានបដិសេធសំណើរបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាច ក្នុងការរំលាយសភា។

ការបោះឆ្នោតនៅថ្ងៃនេះ ត្រូវបានគេរំពឹងថានឹងមានបេក្ខជន ២រូប គឺ លោក Anutin Charnvirakul អាយុ ៥៨ ឆ្នាំ មេដឹកនាំគណបក្សភុមចៃថៃ និងលោក Chaikasem Nitisiri អាយុ ៧៧ ឆ្នាំ តំណាងគណបក្សភឿថៃ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment