អ្នកការទូតអឺរ៉ុបម្នាក់ បានឱ្យដឹងពីផែនការនៃការដាក់ពង្រាយទាហានអាមេរិកជាង ១០,០០០ នាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលរៀបចំដោយឧត្តមសេនីយអាមេរិក និងប្រមុខយោធាអឺរ៉ុប។

តាមគម្រោងដែលស្នើឡើង កម្លាំងជើងគោកនេះ នឹងត្រូវបែងចែកជា ២ ក្រុម ដោយមួយក្រុមសម្រាប់ហ្វឹកហាត់ និងមួយទៀតចូលជួយទាហានអ៊ុយក្រែន ។
អ្នកការទូតរូបនេះ បានបន្ថែមថា ការល្បាតតាមអាកាសនៅក្នុងដែនអាកាសអ៊ុយក្រែន នឹងត្រូវបានអនុវត្តដោយអង្គភាពទ័ពអាកាសដែលមានមូលដ្ឋាននៅក្រៅប្រទេស។
កាលពីថ្ងៃទី១៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូ មិនទទួលយកសេណារីយ៉ូណាមួយដែលពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពណាតូក្នុងប្រទេសអ៊ុយក្រែន ដែលអាចនាំឱ្យមានការកើនឡើងនៃជម្លោះដែលមិនអាចគ្រប់គ្រងបាន៕

ដោយ៖ ពេជ្រ