ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី មិនទាន់បានឯកភាពគ្នាក្នុងជំនួបកំពូលណាមួយនៅឡើយទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងដំណើរត្រឡប់ពីកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេសចិន កាលពីថ្ងៃចន្ទ លោក Erdogan បានលើកឡើងថា លោក បានពិភាក្សាអំពីជម្លោះអ៊ុយក្រែនជាមួយសមភាគីរុស្ស៊ីនៅទីក្រុងធានជីន។
យោងតាមលោកប្រធានាធិបតីរូបនេះ បញ្ជាក់ថា ការសន្ទនាផ្តោតលើសន្តិភាព និងរក្សាទំនាក់ទំនងជាមួយភាគីជម្លោះទាំង ២ ។
លោក Erdogan ធ្លាប់បានជួយសម្រេចបាននូវលទ្ធផលជាក់ស្តែងដូចជាច្រករបៀងគ្រាប់ធញ្ញជាតិ និងការដោះដូរអ្នកទោស ក្នុងអំឡុងពេលកិច្ចចរចានៅអ៊ីស្តង់ប៊ុលមុនៗ ផងដែរ។
លោក បានបន្ថែមថា យើងមានបំណងលើកកម្ពស់ការចរចា។ ទោះយ៉ាងណាក៏ដោយ លោក បានវិនិច្ឆ័យដោយការសន្ទនាតាមទូរស័ព្ទថ្មីៗរបស់លោក និងការសន្ទនាផ្ទាល់ជាមួយ ហ្សេលេនស្គី និង ពូទីន ថា ភាគីទាំង ២ នៅមិនទាន់រួចរាល់សម្រាប់ជំនួបកំពូលទេ៕

ដោយ៖ពេជ្រ