ខ្សែប្រយុទ្ធ សៀង ចន្ធា បានតាមស្មើកំណត់ត្រាមួយរបស់ខ្សែប្រុយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ដែលរកគ្រាប់បាល់ក្នុងពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន AFF Cup ចំនួន៣ព្រឹត្តិការណ៍ជាប់ៗគ្នា ពោលគឺស៊ុតបញ្ចូលទីក្រុមជម្រើសជាតិឡាវតោនៅឆ្នាំ២០២០ , ស៊ុតបញ្ចូលទីក្រុមជម្រើសជាតិថៃនៅឆ្នាំ២០២២ និង ឆ្នាំ២០២៤នេះ បានស៊ុតបញ្ចូលទីក្រុមសិង្ហបុរី កាលពីថ្ងៃទី១១ ខែធ្នូ ថ្មីៗនេះផងដែរ។
ចំណែកខ្សែប្រុយុទ្ធជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា បានធ្លាប់កាន់កាប់កំណត់ត្រារកគ្រាប់បាល់ក្នុងពានរង្វាន់ធំបំផុតប្រចាំតំបន់អាស៊ាន AFF Cup ចំនួន៣ព្រឹត្តិការណ៍ជាប់ៗគ្នា ពោលគឺនៅឆ្នាំ២០១៦ រកបាន២គ្រាប់ ឆ្នាំ២០២៨ រកបាន២គ្រាប់និងឆ្នាំ ២០២០ រកបាន២គ្រាប់។
សូមជម្រាបថា គិតត្រឹមពេលនេះលោក ហុក សុចិត្ត្រា និងកីឡាករ ចាន់ វឌ្ឍនាការ នៅតែជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេឲ្យក្រុមជម្រើសជាតិកម្ពុជា នៅក្នុងព្រឹត្តឹការណ៍ខាងលើពោលគឺរកបាន៦គ្រាប់ដូចគ្នា៕