កាលពីថ្ងៃទី ៣១ ខែសីហា លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោកបានរៀបចំពិធីជប់លៀងនៅទីក្រុងTianjin ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៥ នៅប្រទេសចិន។
ពេលថ្លែងសុន្ទរកថានៅក្នុងពិធីជប់លៀង លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍បានវិវត្តកាន់តែលឿន អង្គការសហប្រតិបត្តិការសៀងហៃមានទំនួលខុសត្រូវកាន់តែខ្លាំងក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការជំរុញការអភិវឌ្ឍនិងវិបុលភាពរបស់បណ្តាប្រទេស។ កិច្ចប្រជុំកំពូលលើកនេះ មានបេសកកម្មសំខាន់ក្នុងការប្រមូលផ្តុំគំនិតឯកភាពគ្នារបស់ភាគីនានា បំផុសកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការ និងរៀបចំផែនការអភិវឌ្ឍន៍។ លោកជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគី កិច្ចប្រជុំកំពូលលើកនេះប្រាកដជានឹងទទួលបានជោគជ័យដោយគាប់ប្រសើរមិនខាន។ អង្គការសហប្រតិបត្តិការសៀងហៃនឹងបង្ហាញនូវសមិទ្ធផលកាន់តែច្រើន និងសម្រេចបាននូវការអភិវឌ្ឍកាន់តែធំព្រមនិងរួមចំណែកកាន់តែច្រើនក្នុងការជំរុញសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋជាសមាជិក ប្រមូលផ្តុំកម្លាំងនៃប្រទេសសកលខាងត្បូង និងជំរុញវឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ៕


