អនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងជួបជាមួយលោក Vladimir Zelensky នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាម្ចាស់ផ្ទះនៃកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ចំនួន ៣ ជុំ។

លោក Yilmaz បានលើកឡើងថា ប្រទេសទួរគី តែងតែជាជម្រើស សម្រាប់ដំណោះស្រាយជម្លោះអ៊ុយក្រែន។ លោក Zelensky និងលោក Putin អាចនឹងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល។
លោក បានបន្ថែមថា ដោយរំឮកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន។
លោក បន្តថា គឺជាមេដឹកនាំដែលចូលចិត្តភាពជឿជាក់របស់ភាគីទាំងពីរ។ លទ្ធផលជាក់ស្តែងត្រូវបានសម្រេចលើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ និងការដោះដូរអ្នកទោស។

ទន្ទឹមនោះ លោក Erdogan អះអាងថា លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ដំណើរការសន្តិភាពលើអ៊ុយក្រែន និងរៀបចំកិច្ចចរចាដ៏មានសក្តានុពលរវាងមេដឹកនាំទាំង ២ នៅប្រទេសទួរគី។
ទោះជាយ៉ាងណា យោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងកាលពីថ្ងៃទី ២២ ខែសីហាថា មិនមានគម្រោងរៀបចំកិច្ចប្រជុំរវាងលោក Putin ជាមួយលោក Zelensky ទេ៕

ដោយ៖ ពេជ្រ