ក្លិបបាល់ទះវិសាខា បានបន្តយកឈ្នះលើក្រុម Lao Ministry of Public Security ក្នុងលទ្ធផល ៣-០ (២៥-១២, ២៥-២២, ២៥-២០) ក្នុងការប្រកួតពានរង្វាន់ International Police Volleyball Tournament 2025 នាកីឡដ្ឋាន Military Zone 7 Indoor Stadium ប្រទេសវៀតណាមមុននេះ។
សម្រាប់ប្រកួតបើកឆាកនៃពានរង្វាន់ International Police Volleyball Tournament ក្រុមបាល់ទះវិសាខា បានយកឈ្នះ ម្ចាស់ផ្ទះវៀតណាម The Cong – Tan Cang ក្នុងលទ្ធផល ៣សិត១ (២៨-២៦, ២៥-២៣, ២២-២៥, ២៥-២១៕
