គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាកម្រិតអាយុក្រោម ២៣ ឆ្នាំ លោក Koji Gyotoku បាននិយាយពីការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-23 Asian Cup 2026 Qualifiers ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថា«ការប្រមូលផ្ដុំ 𝚄𝟸𝟹 កម្ពុជា លើកនេះ អាចថាល្អជាងលើកមុន ដ្បិតទទួលបានកីឡាករតាមអ្វីដែលលោកចង់បានច្រើន បូករួមនឹងការត្រៀមខ្លួនគឺមានរយៈពេល ១សប្ដាហ៍ មុនការប្រកួតមកដល់»។
សូមជម្រាបថា សម្រាប់ព្រឹ្តត្តិការណ៍ខាងលើនេះ កម្ពុជា ស្ថិតនៅក្នុងពូល G រួមជាមួយនឹងអ៊ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន ខណៈដែលការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ៕(ដកស្រង់ពី Peak Sports)
