លោក Carlo Ancelotti គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានប្រកាសកីឡាករទាំង ២៣ នាក់ដែលត្រូវបានកោះហៅសម្រាប់ការប្រកួតជាមួយក្រុម ឈីលីនិង បូលីវី សម្រាប់ការប្រកួតជម្រុះ World Cup 2026 ។
ហើយបញ្ជីដែលបានចេញផ្សាយកាលពីថ្ងៃចន្ទមានការបន្ថែមកីឡាករថ្មីជាច្រើនដូចជា Hugo Souza, Douglas Santos និង Kaio Jorge ខណៈ Neymar (របួស), Vini Jr (ព្យួរសម្រាប់ការប្រកួតដំបូង) និង Rodrygo អវត្តមាន ដែលធ្វើឱ្យមានកន្លែងសម្រាប់បន្ថែមថ្មី។
ប្រេស៊ីលនឹងប្រកួតជាមួយឈីលីនៅ Maracana នៅថ្ងៃទី ៥ខែកញ្ញា មុនពេលជួបបូលីវី នៅ El Alto នៅថ្ងៃទី ១០ ខែកញ្ញា។ ប្រេស៊ីលបច្ចុប្បន្នកំពុងឈរនៅលេខ៣ ក្នុងតំបន់ CONMEBOL នៃវគ្គជម្រុះ World Cup បន្ទាប់ពីការប្រកួត ១៦ ។
អ្នកចាំទី៖ Alisson (Liverpool), Bento (Al-Nassr), Hugo Souza (Corinthians).
ខ្សែការពារ៖ Alexsandro (Lille), Alex Sandro (Flamengo), Caio Henrique (Monaco), Douglas Santos (Zenit), Fabrizio Bruno (Cruzeiro), Gabriel (Arsenal), Marquinhos (PSG), Vanderson (Monaco), Wesley (Roma).
ខ្សែបម្រើ៖ Andrey Santos (Chelsea), Bruno Guimaraes (Newcastle), Casemiro (Manchester United), Joelinton (Newcastle), Lucas Paqueta (West Ham).
ខ្សែប្រយុទ្ធ៖ Estevao (Chelsea), Gabriel Martinelli (Arsenal), Joao Pedro (Chelsea), Kaio Jorge (Cruzeiro), Luiz Henrique (Zenit), Matheus Cunha (Manchester United), Raphina (Barcelona), Richarlison (Tottenham)៕
