អ៊ីស្រាអែល សោកស្តាយ ថាមិនគួរផ្លោងចំមន្ទីរពេទ្យ Nasser ទេ

អ៊ីស្រាអែល បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះផលវិបាកនៃការវាយប្រហារទៅលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Yunis នៅភាគខាងត្បូងហ្គាហ្សាស្រ្ទីប។

យោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានលើកឡើងថា អ៊ីស្រាអែល មានការសោកស្តាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុសោកនាដកម្មដែលកើតឡើងនៅមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្គាហ្សា។

អ៊ីស្រាអែល មិនចង់ឱ្យអ្នកសារព័ត៌មាន បុគ្គលិកពេទ្យ និងជនស៊ីវិលទាំងអស់ត្រូវរងគ្រោះនោះទេ។

ទោះជាយ៉ាងណា អាជ្ញាធរយោធា ក៏កំពុងធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ជុំវិញសោកនាដកម្មនេះ ផងដែរ។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា សង្រ្គាមគឺជាមួយពួកភេរវករហាម៉ាស។ គោលដៅតែមួយគត់របស់យើងគឺកម្ចាត់ក្រុមហាម៉ាស និងនាំយកចំណាប់ខ្មាំងរបស់យើងមកផ្ទះវិញ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ បានបញ្ជាក់ថា ការវាយប្រហារទៅលើមន្ទីរពេទ្យ Nasser សម្លាប់មនុស្ស ២០ នាក់ រួមទាំងអ្នកកាសែត ៥ នាក់ និងបុគ្គលិកមន្ទីរពេទ្យ ៤ នាក់៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment