លោក Koji Gyotoku៖ កីឡាកររបស់យើងមួយចំនួនមានការភ័យខ្លាច ទើបធ្វើឲ្យការប្រកួតបាត់បង់ការគ្រប់គ្រង

ថ្លែងក្នុងសន្និសិទសារព័ត៌មានក្រោយចប់ការប្រកួតជាមួយសិង្ហបុរី ​លោក​ Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បាននិយាយថា សិង្ហបុរីបានផ្តល់សម្ពាធយ៉ាងលំបាកដល់យើង ហើយកីឡាកររបស់យើងមួយចំនួនមានការភ័យខ្លាចទើបធ្វើឲ្យការប្រកួតបាត់បង់ការគ្រប់គ្រងជាពិសេសក្នុងការរក្សាបន្ទាត់ការពារជាក្រុម ​។ ខ្ញុំ​គិត​ថា ​មិនមែនយើងមិនមាន​សំណាង​នោះទេ​ដែល​មិន​អាចយកបាន​យ៉ាង​ហោច​ណាស់​មួយ​ពិន្ទុ ព្រោះ​សិង្ហបុរី​គេជា​ក្រុម​ល្អ​ជាង។ ​

ក្រុម​​ជម្រើស​ជាតិ​កម្ពុជា ​មិន​អាច​រក​បានពិន្ទុ​ឡើយ​សម្រាប់​ការ​ប្រកួត​ទី​២​ បន្ទាប់​ពី​យកចាញ់​ម្ចាស់​ផ្ទះ សិង្ហបុរី ដោយ​លទ្ធផល ១-២ វគ្គ​​សន្សំពិន្ទុ​ក្នុង​ពូល A ពាន​រង្វាន់ ASEAN Championship ​នៅប្រទេសសិង្ហបុរី កាលពីយប់មិញ។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្ឃឹម​តិច​តូច​ប៉ុណ្ណោះ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយសារ​ការ​ប្រកួត​២​លើក​ចុង​ក្រោយ​គឺ​ប៉ះ ទីម័រ​ខាង​កើត និង​ចុង​ក្រោយ​ប៉ះ​ក្រុម​ខ្លាំង​ថៃ​ដែល​ពិបាក​រក​ពិន្ទុ៕

Written by 

Related posts

Leave a Comment