អតីតប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានប្រើប្រាស់មូលនិធិខុស។

លោក Wickremesinghe ប្រឈមនឹងការចោទប្រកាន់ចំនួន ៣ ទាក់ទងនឹងការធ្វើដំណើរទៅក្រៅប្រទេស ពេលលោក កាន់តំណែងជាប្រធានាធិបតី។
លោក Wickremesinghe បានឡើងតុលាការក្នុងរដ្ឋធានីកូឡុំបូ កាលពីថ្ងៃសុក្រ ដោយបានផ្តល់សេចក្តីថ្លែងការណ៍ដល់នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម (CID) ។
លោក ត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង បើទោះបីជាលោក សុំនៅក្រៅឃុំដោយសារហេតុផលសុខភាពក៏ដោយ។
លោក Wickremesinghe បានបម្រើការជាប្រធានាធិបតីពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ប្រទេសនេះ បង្កឱ្យមានការបះបោរដែលធ្វើឱ្យលោក Gotabaya Rajapaksa ដែលជាមេដឹកនាំនាពេលនោះភៀសខ្លួន។
លោក Wickremesinghe ទទួលបានកោតសរសើរយ៉ាងច្រើន នៅពេលលោក ជួយធ្វើឱ្យប្រទេសកោះនេះត្រឡប់ទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច អំឡុងកំពុងចលាចល៕

ដោយ៖ ពេជ្រ