​ពិធីអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xizang រៀបចំឡើងនៅក្រុង Lasa ក្រោមអធិបតីភាពលោក Xi Jinping

នៅវេលាម៉ោង១០ ថ្ងៃទី២១ ខែសីហា មហាសន្និបាតអបអរសាទរខួប៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័តXiZangបានរៀបចំឡើងយ៉ាងឱឡារិកនៅក្រុងLasa ក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន។

លោកWangHuningប្រធានគណៈប្រតិភូមជ្ឈិមបក្សបានថ្លែងសុន្ទរកថា។លោកថ្លែងថា ៦០ឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចសង្គមរបស់Xizangបានអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ របប ស្វយ័តនៃតំបន់ជនជាតិភាគតិចបានត្រូវបានអនុវត្តយ៉ាងជោគជ័យ ដោយបានបង្ហាញពីកម្លាំងរឹងមាំនៃការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ចាប់ពីសមាជិកបក្សកុម្មុយនីស្តចិនលើកទី១៨មក តំបន់Xizangថ្មីបែបសង្គមនិយមទំនើបបានបង្ហាញពីភាពរស់រវើក។យើងគួរតែប្រកាន់ខ្ជាប់គោលនយោបាយនិងយុទ្ធសា្តស្ត្ររបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី ប្រកាន់ខ្ជាប់រឿងធំៗទាំង៤ រួមមាន ស្ថិរភាព ការអភិវឌ្ឍ អេកូឡូស៊ីនិងការបង្កើនភាពរឹងមាំនៃតំបន់ព្រំដែន ដើម្បីខិតខំប្រឹងប្រែងកសាងតំបន់Xizangថ្មីដ៏ល្អបវរ៕

Written by 

Related posts

Leave a Comment