បន្ទាយមានជ័យ៖ ពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានលើកលែងទោស បន្ធូរបន្ថយទោស ដល់ទណ្ឌិតចំនួន ៣៥នាក់ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិចំនួន ១៧នាក់ក្នុងនោះមានស្រី១នាក់ និង ពិធី បុណ្យអ៊ុទូក បណ្ដែតប្រទីប និងសំព្រះខែ អកអំបុក មានចំនួន ១៨នាក់ ស្រី២នាក់ ពី ៣ខែ ទៅ ៩ខែ ក្នុងអង្គប្រជុំ ក្នុងសាលប្រជុំសាលាខេត្ត ដោយមានការចូលរួម លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ប៉ង់ ច័ន្ទ សុ ធារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ពៅខេមរា ស្នងការរងខេត្តបន្ទាយមានជ័យ លោកអ៊ុងសុីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ អនុប្រធានរងពន្ធនាគារខេត្តបន្ទយមានជ័យ មន្ត្រីសាលាខេត្តជាច្រើននាក់។

លោក អ៊ុង ស៊ីផាន បានមានប្រសាសន៍ថា៖យោងតាមរបស់ ក្រសួងមហាផ្ទៃ អគ្គនាយកដា្ឋនពន្ធនាគារ ខេត្តបន្ទាយមានជ័យ លេខ១០៣៧ របក ពគបជ ២៥ ឆ្នាំ ២០២៥នេះ ខេត្តបន្ទាយមានជ័យ ទណ្ឌិតត្រូវបាន បន្ធូរបន្ថយទោស និងលើកលែងទោស៣៥នាក់ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ មានចំនួន ១៧នាក់ ស្រី១នាក់ និង ពិធី បុណ្យអុំទូកបណ្ដែតប្រទីបនិងសំព្រះខែអកអំបុក មានចំនួន១៨នាក់ ស្រី២នាក់។

លោក អ៊ុង សុីផាន បានមានបន្តទៀតថា៖ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យនេះ បានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ឲដូចជា ការអប់រំ ស្តារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ការងារកសិកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្រៅពីនេះអង្គភាពមាន អគារប៉ុស្តិ៍សុខភាព ចំនួន១ ខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាល ជាអ្នកទទួលខុសត្រូវផងដែរ ។ ការងារអប់រំបែបស្តារនីតិសម្បទា អង្គភាពបានយកចិត្តទុកដាក់ លើគោលនយោបាយកំណែទម្រង់ពន្ធនាគារ គឺការអប់រំកែប្រែ និងស្តារនីតិសម្បទា ដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្ត រៀនអក្សរខ្មែរថ្នាក់ទី១ និង ថ្នាក់ទី២ ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែក ចំណាច់ថ្នាក់សន្តិសុខដែលជា មូលដ្ឋាន សម្រាប់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធី ។

លោក ឃូ ពៅ បានមានបុរសាសន៍ថា៖ការបន្ធូបន្ថយដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិចំនួន ១៧នាក់ក្នុងនោះមានស្រី១នាក់ នុង ពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំព្រះខែអកអំបុកមានចំនួន ១៨នាក់ ស្រី២នាក់ ពី ៣ខែ ទៅ ៩ខែ សម្រាប់អ្នកទោសចេះកែខ្លួន នង ជិតផុតកំណត់និងបានចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះ។ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសង្គមបានស្រួលផងដែរ៕




