អាជ្ញាធរខេត្តកោះកុងបាន បង្ក្រាបករណីលួចដឹកគ្រឿងសមុទ្រគេចពន្ធជាង១០តោន ពីប្រទេសថៃ ប្រគល់ទៅអោយគយ ខេត្ត មិនយកទៅដុចកម្ទេចចោល គ្រាន់តែពិន័យ។
ប្រតិបត្តិការនេះធ្វើឡើងដោយ នគរបាលការពារព្រំដែនទឹកលេខ២៦៩ បន្ទាប់ពីមានការសង្ស័យ ក៏បានប្រដេញតាមស្ទាក់ឃាត់ទូកប្រភេទកន្ទុយវែង ដឹកជញ្ជូនទំនិញមិនបានបង់ពន្ធគយ ព្រមទាំងធ្វើការចាប់ខ្លួនមនុស្ស២នាក់ក្នុងនោះទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ឈ្មោះ ឡាន់់ ប៉ែង ជនជាតិថៃ។
ជាលទ្ធផល កម្លាំងជំនាញបានរកឃើញគ្រឿងសមុទ្រជាច្រើនប្រភេទដូចជា ត្រី សាច់គោ បង្កក មឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង សរុបជាង១០តោន៕





