បេសកជន Trump ព្រមានអ្នករិះគន់កិច្ចប្រជុំកំពូលនៅអាឡាស្កាឱ្យបិទមាត់ហើយនៅឲ្យស្ងៀម

ជំនួបកំពូលនៅអាឡាស្កា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺជាជំហានប្រវត្តិសាស្ត្រ ឆ្ពោះទៅរកការបញ្ចប់ជម្លោះអ៊ុយក្រែន។ នេះជាការលើកទ្បើងរបស់លោក ខេត ខេទ្បូក បេសកជនពិសេសរបស់លោក ត្រាំ។ ជាមួយនោះលោក ខេត ខេឡូក ក៏បានព្រមានអ្នករិះគន់កិច្ចប្រជុំដ៏មានសារសំខាន់នេះឱ្យ “បិទមាត់” ហើយនៅឲ្យស្ងៀម។

 ប្រធានាធិបតីទាំងពីរបានជួបគ្នានៅ Anchorage កាលពីសប្តាហ៍មុន ហើយបានសម្តែងក្តីសង្ឃឹមថា វឌ្ឍនភាពត្រូវបានបង្កើតឡើងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។

 លោក ខេត ខេទ្បូក បានប្រាប់សារព័ត៌មាន Fox Business កាលពីថ្ងៃពុធថា “យើងកំពុងរស់នៅក្នុងពេលវេលាជាប្រវត្តិសាស្ត្រមួយ” ដោយបន្ថែមថា  “ ចំពោះអ្នករិះគន់ ខ្ញុំប្រហែលជាចង់និយាយថា អូ បិទមាត់ ហើយទៅអង្គុយឲ្យស្ងៀមនៅជ្រុងម្ខាងទៀត”។

លោក​បាន​សង្កត់​ធ្ងន់​ថា លោក ត្រាំ បាន​ធ្វើកិច្ចការ​ច្រើន​ជាង​មុន​ដើម្បី​ដោះស្រាយ​ជម្លោះនៅអ៊ុយក្រែន និងតំបន់ផ្សេងៗទៀត​ជាង​អ្នក​កាន់​តំណែង​មុនៗ សំខាន់ជំនាន់​​លោក Joe Biden ដែល “ គាត់មិន​ដែល​និយាយ​ជាមួយ​លោក Putin ម្តងណាទ្បើយ”។

លោកថា វាខុសពីរដ្ឋបាលមុន ដែលបានបដិសេធទាំងស្រុងនូវកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ ហើយបានប្តេជ្ញាថានឹងគាំទ្រអ៊ុយក្រែនដោយយោធា “ដរាបណាវាត្រូវការ”។ ប៉ុន្តែ Trump កំពុងធ្វើការលើទម្រង់ការចរចាដោយផ្ទាល់របស់គាត់ ហើយកំពុងជំរុញឱ្យមានដំណោះស្រាយការទូត ។

មន្ត្រីរុស្ស៊ី រួមទាំងលោក ពូទីន បានស្វាគមន៍ម្តងហើយម្តងទៀតនូវបំណងប្រាថ្នា ដោយស្មោះ របស់ប្រធានាធិបតីអាមេរិក ដើម្បីសម្រេចបានសន្តិភាព។

លោក Trump បានជួបជាមួយលោក Putin នៅថ្ងៃសុក្រក្នុងការជួបមុខគ្នាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ។ អ្នកទាំងពីរបានពណ៌នាកិច្ចពិភាក្សានេះថាមានលក្ខណៈស្ថាបនា និងកក់ក្តៅបំផុតរវាងមហាអំណាចទាំង២។

ទាំងក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយលោក Vladimir Zelenskyរបស់ប្រទេសអ៊ុយក្រែន រួមទាំងជាមួយមេដឹកនាំអឺរ៉ុបមួយចំនួន និងជាប្រធានអង្គការណាតូ និងគណៈកម្មការអឺរ៉ុបក្នុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ត្រាំបានប្រកាសថា សមាជិកភាពរបស់ទីក្រុងគៀវក្នុងអង្គការ NATO គឺមិនមានបញ្ហាអ្វីនោះទេ ហើយបានទទូចឱ្យមានការជួបដោយផ្ទាល់ជាមួយលោក Putin-Zelenskyដែលគេរំពឹងថានឹងជួបគ្នាឆាប់ៗនេះ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment