​ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើសន្និសីទកាសែតដើម្បីពន្យល់អំពីការត្រៀមលក្ខណៈសម្រាប់ពិធីព្យុហយាត្រានៅថ្ងៃជ័យជម្នះ ៣ កញ្ញា

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័តមាន។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានឱ្យដឹងថា៖   ការដង្ហែក្បួនព្យុហយាត្រានៅថ្ងៃជ័យជម្នះ ៣ កញ្ញាខាងមុខនេះ ជាពិធីព្យុហយាត្រាលើកទីមួយបន្ទាប់ពីចិនឈានចូលដំណាក់កាលថ្មីដែលបក្ស កងទ័ព  និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន រួមសាមគ្គីគ្នាធ្វើទំនើបកម្មតាមបែបផែនចិនដោយគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំនៃមជ្ឈិមបក្សដែលមានលោក Xi Jinping  ជាប្រមុខស្នូល។  សកម្មភាពលើកនេះចែកជាពិធីត្រួតពល និងពិធីដង្ហែក្បួនព្យុហយាត្រា ដែលមានរយៈពេលប្រហែល 70  នាទី។ ជាបថម  ផែនកងទ័ពនឹងតម្រៀបជួរតាមដងមហាវិថី Chang`an   ដើម្បីទទួលការត្រួតពលពីសំណាក់លោក Xi Jinping ប្រធានរដ្ឋចិន  ។ បន្ទាប់មក ផែនទ័ពដង្ហែទង់ទ័ពគ្រប់ប្រភេទបង្ហាញមុខជាសមូហភាព  ដែលជាការបង្ហាញពីរចនាសម្ព័ន្ធកម្លាំងទ័ពថ្មីរបស់ចិនជាលើកទីមួយ។ ក្រៅពីនេះ  សព្វាវុធធ្ងន់មួយចំនួននឹងបង្ហាញជាសាធារណៈលើកទីមួយ ដូចជា  សព្វាវុធយុទ្ធសាស្ត្រសំខាន់ៗផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស,   បរិក្ខារគ្មានមនុស្សបើក និងបរិក្ខារប្រឆាំងបរិក្ខារដែលគ្មានមនុស្សបើក។

អ្នកទទួលខុសត្រូវពាក់ព័ន្ធបានឱ្យដឹងទៀតថា៖   បច្ចុប្បន្ន   ការងារត្រៀមសម្រាប់ពិធីព្យុហយាត្រាបានសម្រេចជាទូទៅហើយ , កងទ័ពទាំងអស់ដែលចូលរួមដង្ហែក្បួនក្នុងពិធីនេះនឹងទទួលការត្រួតពលពីសំណាក់បក្សនិងប្រជាជនដោយភាពអង់អាចក្លាហាន    ដើម្បីរួមគ្នាទទួលថ្ងៃជ័យជម្នះ ៣ កញ្ញា ដែលជាថ្ងៃជ័យជម្នះដែលប្រជាជនពិភពលោកចងចាំជានិច្ច៕

Written by 

Related posts

Leave a Comment